នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងពិធីលែងកូនត្រី នៅសហគមន៍អភិរក្សត្រីពូជ ត្រពាំងតាត្រាវ ស្ថិតនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប និងពិធីដាំកូនឈើ។

ក្នុងដំណើរនោះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផល លោកអភិបាលស្រុកវ៉ារិន មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក ក្រុម១៥៧ និងប្រជាពលរដ្ឋសរុប១៥០នាក់
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


Leave a Reply

Your email address will not be published. Required fields are marked *