មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា លោកយឹម លាត លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស និងសាធារណជនរួមគ្នាការប្រើប្រាស់ប្រាក់រៀលកាន់តែផុលផុស ដោយ ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក​គឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ និងជំរុញការវិនិយោគ។ ការថ្លែង​បែបនេះត្រូវបានធ្វើឡើង​នៅរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ​ក្រោមអធិបតីភាពលោកយឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជានិងលោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

លោកបានថ្លែងថា ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាព សេដកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់ រៀលនឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចកើត ឡើងជាយថាហេតុ។ ​ជាមួយគ្នានោះដែរ លោកទេសាភិបាលរង បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តវិធានការជំរុញការប្រើប្រាស់ ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើន ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការដាក់ឱ្យអនុវត្តប្រកាសតម្រូវឱ្យមានការ ដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀល។

លោកទេសាភិបាលរងក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់ការ ប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកCambodiatrade.com គឺជាការបោះ ជំហានមួយដ៏សំខាន់ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។ ធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងចាប់ តាំងពីឆ្នាំ២០២០ មកជាមួយនឹងការ គាំទ្រឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដទៃទៀតអភិវឌ្ឍឧបករណ៍ទូទាត់អេឡិចត្រូនិកផងដែរ។ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃការចូលរួមសម្រួលការប្រើ ស់ប្រាក់រៀលផង ប្រសិទ្ធភាពផងដែរ។

​បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ​ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច​ត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដែល ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២។

ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការ ប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជា ប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា ៖ មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។ ទោះយ៉ាងណា មាន ហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែល បញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ