ចិន ៖ ប្រទេសចិនកំពុងតែមមាញឹកក្នុងការច្រូតកាត់ និងប្រមូលផលដំណាំស្រូវជាង៦ម៉ឺនហិកតាក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំនេះ ដោយក្នុងនោះមានដំណាំជិត ៤០ ភាគរយបានច្រូតកាត់ និងកំពុងប្រមូលផល។ នេះបើយោងតាមការប្រកាសទិន្នន័យផ្លូវការចុងក្រោយដែលចេញផ្សាយដោយក្រសួងកសិកម្ម និងកិច្ចការជនបទចិននៅថ្ងៃទី ៨ ខែតុលានេះ។

យោងតាមការចុះផ្សាយរបស់ព័ត៌មានរដ្ឋចិនបានឲ្យដឹងថាចាប់តាំងពីដើមខែនេះមក តំបន់ភាគច្រើននៃប្រទេសចិនកំពុងឈានដល់រដូវស្លឹកឈើជ្រុះ និងអាកាសធាតុអំណោយផល ដែលងាយស្រួលក្នុងការប្រមូលផល និងការសាបព្រួសស្រូវសាលី និងធ្វើកសិកម្ម។ ដោយឡែកកសិករនៅខេត្ត Jiangxi ភាគខាងកើតប្រទេសចិនកំពុងមមាញឹកក្នុងការចល័តម៉ាស៊ីនច្រូតកាត់ដើម្បីប្រមូលស្រូវដែលទើបនឹងលូតលាស់ថ្មី។

តាមកសិករដដែលដំណាំស្រូវឆ្នាំនេះលូតលាស់បានល្អដោយសារតែអាកាសធាតុអំណោយផលខ្លាំង ដោយតម្លៃទីផ្សារគ្រាប់គ្រាប់ធញ្ញជាតិបច្ចុប្បន្នលោកអាចលក់បាន ៨ យន់រឺប្រមាណ (១.១ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ប្រាក់ចំណូលឯកតាប៉ាន់ស្មានកសិករអាចរកបានចំណូល ៧,០៥០ ដុល្លារអាម៉េរិក ក្នុងមួយហិកតា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ