ប៉េកាំង៖ មន្រ្តីរដ្ឋាភិបាលចិន បានឱ្យដឹងនារដ្ឋាភិបាលចិននឹងពង្រីក «បញ្ជីស» នៃគម្រោងលំនៅដ្ឋានដែលមានសិទ្ធិទទួលបានហិរញ្ញប្បទាន និងបង្កើនការផ្តល់ប្រាក់កម្ចីពីធនាគារសម្រាប់គម្រោងអភិវឌ្ឍន៍បែបនេះ ដល់ ៤ ទ្រីលានយន់ (៥៦២ ប៊ីលានដុល្លារ) ដើម្បីជំរុញវិស័យអចលនទ្រព្យដែលបន្តជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងក្រុងជនបទចិន លោក Ni Hong បានថ្លែងក្នុងសន្និសីទកាសែតថា វិធានការរកប្រាក់ ក៏នឹងត្រូវបានអនុវត្តសម្រាប់គម្រោងនគរូបនីយកម្មផងដែរ ដោយភូមិរស់នៅរបស់ប្រជាជន ១ លានភូមិ នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការបែបនេះ។

កាលពីខែមករា ចិនបានប្រកាសផែនការ «បញ្ជីស» នៃគម្រោងដែលអាចទទួលបានហិរញ្ញប្បទាន ដើម្បីធានាថា ក្រុមហ៊ុនអភិវឌ្ឍន៍អាចបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះទៅឱ្យអ្នកទិញ។ គិតត្រឹមដំណាច់ត្រីមាសទី ៣ ធនាគារចិនបានអនុម័តគម្រោងបែបនេះចំនួន ៥ ៣៩២ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានដល់ទៅជិត ១,៤ ទ្រីលានយន់។

នាយករងនៃរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុរដ្ឋចិន លោក Xiao Yuanqi បាននិយាយក្នុងសន្និសីទកាសែតជាមួយ លោក Ni Hong ថា ប្រាក់កម្ចីដែលបានអនុម័តសម្រាប់គម្រោង «បញ្ជីស» បានកើនឡើងដល់ ២,២៣ ទ្រីលានយន់ គិតត្រឹមថ្ងៃទី ១៦ ខែតុលា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ