អាមេរិក៖ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីឈានទៅដល់ការបោះឆ្នោត បេក្ខជនគណបក្ស ប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris នាំមុខលោក Trump តិចជាងមួយភាគរយប៉ុណ្ណោះ គម្លាតកាន់តែរួមតូច ហើយរដ្ឋសមរភូមិនៅតែ “តឹងតែងខ្លាំង។ ”យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
ការព្យាករណ៍របស់លោកនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃចន្ទ លោក Barraud បានសរសេរថា “សម្លឹងមើលការវាស់វែងផ្សេងៗដូចជា ការភ្នាល់នៅលើទីផ្សារ ការស្ទង់មតិ ការព្យាករណ៍របស់អ្នកគំរូនៃការបោះឆ្នោត, ទីផ្សារហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ លទ្ធផលដែលទំនង បំផុតគឺ ជ័យជំនះរបស់លោក Trump ; ជ័យជំនះ របស់គណបក្សសាធារណរដ្ឋ (GOP) ។
លោក Barraud គឺជាប្រធានសេដ្ឋវិទូ និងអ្នកយុទ្ធសាស្រ្ត នៅផ្សារមូលបត្រ ហើយត្រូវបានផ្តល់ងារជា កំពូលអ្នកព្យាករណ៍ សេដ្ឋកិច្ចអាមេរិកដោយ Bloomberg ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក ។ លោកក៏បានបង្ហាញពីសេណារីយ៉ូ ដែលអាចកើតមានជាច្រើន នៃលទ្ធផលបោះឆ្នោតអាមេរិកនៅ ក្នុងបទសម្ភាសន៍ជាមួយ Business Insider កាលពីដើមសប្តាហ៍នេះ។
ក្នុងចំណោមសេណារីយ៉ូផ្សេងទៀត គឺជាជ័យជម្នះរបស់លោក Trump ជាមួយនឹងសភាដែលបែងចែក។ លោក Barraud បាននិយាយទៀតថា នេះនឹងកំណត់សមត្ថភាព របស់គាត់ក្នុងការ កាត់បន្ថយពន្ធ ដោយបង្ខំឱ្យគាត់ផ្តោតលើ គោលនយោបាយការបរទេស ដែលទំនងជាដោយការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងពន្ធ។
លោកបានបន្ថែមថា លទ្ធផល នឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យសេដ្ឋកិច្ចអាមេរិក កើនឡើងយឺតក្នុងរយៈពេលវែង ។ ប៉ុន្តែប្រសិនបើ លោកស្រី Harris ឈ្នះជាមួយនឹងសភាដែលបែងចែក នឹងមានការផ្លាស់ប្តូរតិចតួចបំផុត ចំពោះគោលនយោបាយសេដ្ឋកិច្ច ៕