ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃ០៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយបេក្ខជនប្រឡងជាប់មានចំនួនសរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។
យោងតាមលទ្ធផលប្រឡងរបស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រសួងអប់រំ យុវជននិងកីឡាបានជម្រាបជូនសាធារណជនឱ្យបានដឹងពីការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ និងប្រព្រឹត្តទៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។
ប្រភពដដែលបានបញ្ជាក់ថា ជាលទ្ធផលបេក្ខជនប្រឡងជាប់មានលំដាប់និទ្ទេសដូចខាងក្រោមនេះ
និទ្ទេស A ចំនួន ២ ២១៦ នាក់
និទ្ទេស B ចំនួន ៩ ៧០១ នាក់
និទ្ទេស C ចំនួន ២២ ៦៧៥ នាក់
និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង
និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕


Leave a Reply

Your email address will not be published. Required fields are marked *