អាមេរិក៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីអាណត្តិថ្មីរបស់អាមេរិកលោក Donald Trump ។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA។
តាមរយៈសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយ Truth Social លោក Trump បានច្រានចោលរាល់ព័ត៌មានដែលថា លោកគ្រោងនឹងលក់ភាគហ៊ុនមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ។ លោកបញ្ជាក់ថា «ពាក្យចចាមអារ៉ាម ឬសេចក្តីថ្លែងការណ៍ទាំងនោះមិនពិត។ ខ្ញុំគ្មានចេតនាលក់ទេ!»។ ខណៈរបាយការណ៍ដែលបង្ហាញកន្លងមក «វាជាព័ត៌មានក្លែងកា្លយ មិនពិត និងប្រហែលជាខុសច្បាប់ ហើយវាត្រូវបានធ្វើឡើងដោយពួកទីផ្សារបោកប្រាស់»។
គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media បានកើនឡើងខ្ពស់បំផុតដល់ ១៥ភាគរយ ពោលគឺឈានដល់តម្លៃ ៣៣.០៣ដុល្លារក្នុងមួយហ៊ុន។ លោក Trump កាន់កាប់ភាគហ៊ុនជិត ១១៥លានហ៊ុន និងមានភាគហ៊ុនប្រហែល ៥៣ភាគរយនៅក្នុង Trump Media ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក៕