ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល
តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទទី២៥មីនា សប្ដាហ៍នេះ ព្រោះតែបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតានតឹង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈការបូមយកប្រេងរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ បានរុញឲ្យតម្លៃប្រង ហក់ឡើងខ្ពស់។
ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង០០២៩ (0029 GMT) ម៉ោងសកល។
ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង ២៥ សេន ឬ ០,៣% ដល់ ៨០,៨៨ ដុល្លារក្នុងមួយបារ៉ែល។ ក្រុមហ៊ុនទាំងពីរបានកត់ត្រាការផ្លាស់ប្តូរតិចជាង ១% កាលពីសប្តាហ៍មុនធៀបនឹងសប្តាហ៍មុនៗ។
លោក ហ៊ីរ៉ូយូគិ គីគូកាវ៉ា (Hiroyuki Kikukawa) ប្រធានក្រុមហ៊ុន NS Trading ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Nissan Securities បាននិយាយថា ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ រួមទាំងការកើនឡើងនៃការវាយប្រហារលើរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការធ្លាក់ចុះក្តីសង្ឃឹមបទឈប់បាញ់នៅមជ្ឈិមបូព៌ា បានធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពិភពលោក។
លោកបាននិយាយថា ការធ្លាក់ចុះសកម្មភាពខួងប្រេងរបស់សហរដ្ឋអាមេរិក ក៏បង្កើនការព្រួយបារម្ភផងដែរចំពោះការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង៕