ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១លាននាក់នៅតាមជនបទទទួលបានទឹកស្អាតប្រើប្រាស់។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យបញ្ជាក់ថា «យើងមានមោទនភាពក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។

តាមរយៈកម្មវិធី CAPRED របស់យើង យើងកំពុងគាំទ្រសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ក្រោមភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសមាគមទឹកស្អាតអូស្ត្រាលី។»

ប្រធានបទឆ្នាំនេះ “ទឹកដើម្បីនិរន្តរភាពអនាគត” បានប្រមូលផ្តុំអ្នកចូលរួមជាង ៣០០ នាក់មកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងបានពិភាក្សាការងារគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទ។

អូស្ត្រាលីបានអះអាងថា ខ្លួននៅតែប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយ ដែលទឹកស្អាតអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។


Leave a Reply

Your email address will not be published. Required fields are marked *