ឥណ្ឌូនេស៊ី ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក ExxonMobil នឹងបណ្តាក់ទុនរហូតដល់ទៅ១៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូននៅក្នុងប្រទេសឥណ្ឌូនេស៊ី ។បើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto និងមន្ត្រីផ្សេងៗទៀត បានជួបជាមួយតំណាងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នៅទីក្រុងហ្សាកាតា កាលពីថ្ងៃអង្គារ សប្ដាហ៍មុន ពាក់ព័ន្ធនឹងគម្រោងវិនិយោគមួយចំនួន។
ក្រោយពីជំនួបនេះហើយ រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី លោក Roeslani Rosanបាននិយាយថា ក្រុមហ៊ុន Exxon របស់អាម៉េរិក បានជូនដំណឹងដោយផ្ទាល់ដល់លោក ប្រាបូវ៉ូ អំពីចេតនារបស់ខ្លួនក្នុងការបោះទុនវិនិយោគចំនួន១៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូននៅឥណ្ឌូនេស៊ី ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីការប្តេជ្ញាចិត្តនេះទេ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីនេះកំពុងប្រើតួនាទីរបស់ខ្លួនជាអ្នកផលិតប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍន៍ការស្តុក ឬ រក្សាទុកកាបូន ទៅជាឧស្សាហកម្មថ្មីមួយ៕