នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ក្នុងការពិនិត្យលទ្ធភាពឱកាសវិនិយោគទៅលើវិស័យទេសចរណ៍របស់គណៈប្រតិភូធុរជន និងវិនិយោគិនអាម៉េរិកពីរដ្ឋកាលីហ្វ័រញ៉ានៅកម្ពុជា សរុបចំនួន២៧រូប នៅទីស្តីការក្រសួងទេសចរណ៍។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ