អ្នកជាប់ពន្ធ ត្រូវបានកំណត់ចំណាត់ថ្នាក់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក.ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស.

ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមានវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។

ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម.

ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។


Leave a Reply

Your email address will not be published. Required fields are marked *