អន្តរជាតិ៖ ពាណិជ្ជករអេឡិចត្រូនិចរបស់ប្រទេសចិន ដែលចង់លក់ផលផលតាមអនឡាញ ទីកតុក ស្សប (TikTok Shop) នៅសហរដ្ឋអាមេរិក ជាជម្រើសជំនួសឱ្យអេបទិញលក់ អាម៉ាហ្សូន (Amazon) បានខកចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដែលពួកគេនិយាយថា កម្មវិធីវីដេអូខ្លីនេះ បានធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តច្បាប់របស់ខ្លួនសម្រាប់អ្នកលក់បរទេស ដែលបើកហាងលក់តាមអនឡាញនៅលើវេទិកានេះ។
យោងតាមអ្នកលក់ចិនប្រាំនាក់ និងសមាគមឧស្សាហកម្មដែលតំណាងឱ្យហាងចិនចំនួន ៣.០០០ ហាងដែលលក់ផលិតផលតាមអ៊ីនធឺណិត អេបវីដេអូខ្លីកម្មសិទ្ធិរបស់ចិន TikTok ដែលប្រឈមនឹងការគំរាមកំហែងនៃការដកប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន ឬត្រូវបានហាមឃាត់នោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានប្រកាន់ជំហររឹងត្អឹងចំពោះការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ខ្លួន។
ក្រុមអ្នកលក់ និងលោកស្រី វីននី វ៉ាង (Winnie Wang) ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងប្រទេស ស៊ិនជិន (Shenzhen) ដែលជាក្រុមលក់ដ៏ធំបំផុតរបស់ប្រទេសចិន បាននិយាយថា TikTok តម្រូវឱ្យអង្គភាពរបស់សហរដ្ឋអាមេរិកដែលបានចុះបញ្ជីដោយអ្នកលក់ មានកម្មសិទ្ធិចំនួន ៥១ % របស់សហរដ្ឋអាមេរិក និងដឹកនាំដោយអ្នកកាន់លិខិតឆ្លងដែនអាមេរិក៕
អ្នកលក់ជនជាតិចិនជាច្រើនបានប្រើប្រាស់អង្គភាពរបស់សហរដ្ឋអាមេរិកដើម្បីទទួលស្គាល់ថាជាពាណិជ្ជកររបស់អាមេរិកនៅលើវេទិកាអនឡាញនេះ ប៉ុន្តែច្បាប់ថ្មីនេះមានន័យថាពួកគេនឹងត្រូវចុះឈ្មោះឡើងវិញជាអ្នកលក់បរទេស ដែលពួកគេនិយាយថាទទួលបានភាពល្បីល្បាញ និងការគាំទ្រតិចជាង ដោយធ្វើឱ្យមានគុណវិបត្តិជាច្រើន បើប្រៀបធៀបទៅនឹងអ្នកលក់តាម TikTok របស់សហរដ្ឋអាមេរិក៕


Leave a Reply

Your email address will not be published. Required fields are marked *