គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។នេះបើតាមេបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។

បើគិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។

បើតាមធនាគារជាតិ បានគូសបញ្ជាក់ថា ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។

សូមបញ្ជាក់ថា ទំហំឥណទានតាមវិស័យសេដ្ឋកិច្ចគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ រួមមាន ការជួញដូរដុំ និងរាយ មាន៦០.៩២៥ប៊ីលានរៀល សំណង់ ២៧.១៩៩ប៊ីលានរៀល ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ២៧.៦៨៩ប៊ីលានរៀល អចលនទ្រព្យ ២៤.៨៦៣ប៊ីលានរៀល កសិកម្ម ២៣.៧៥៩ប៊ីលានរៀល សេវាកម្ម ១៩.៥៨៦ប៊ីលានរៀល កម្មន្តសាល ១០.៣៦៧ប៊ីលានរៀល អង្គភាពគ្រួសារ ២.៥៩១ប៊ីលានរៀល និងផ្សេងៗ ៤៨.៦៥៤ប៊ីលានរៀល៕


Leave a Reply

Your email address will not be published. Required fields are marked *