នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ការអភិវឌ្ឍរីសត និងResident នៅតំបន់កោះ តំបន់ភ្នំ និងទីប្រជុំជនសរុបជាង១៣ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោរពស្នើសុំការគាំទ្រ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោងដឹកជញ្ជូនអ្នកទេសចរអន្តរជាតិតាមផ្លូវសមុទ្រពីកោះ Phu Quoc នៃប្រទេសវៀតណាមមកតំបន់ឆ្នេររបស់កម្ពុជាដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង និងគម្រោងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដ៏មានសក្តានុពលដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។