កូរ៉េខាងត្បូងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បានបន្ទាបក្បាលរបស់ពួកគេ ហើយប្តេជ្ញាថានឹងខិតខំប្រឹងប្រែង ដោយទទួលខុសត្រូវចំពោះ ឧប្បត្តិហេតុធ្លាក់យន្តហោះនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ បានផ្លាស់ប្តូរគេហទំព័ររបស់ខ្លួនទៅជាពណ៌ខ្មៅ ហើយបានចុះផ្សាយការសុំទោស ខណៈចំនួនសាកសពអ្នកដំណើរត្រូវបានរកឃើញជិត១០០នាក់ហើយមកដល់ម៉ោងនេះ។

បើតាមឃ្លីបវីដេអូចែកចាយលើបណ្តាញសង្គម គេមើលឃើញ អំឡុងពេលចុះចត តួខ្លួនរបស់យន្តហោះដែលជួបគ្រោះថ្នាក់ នៅអូសជាប់នឹងផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ។ គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា មិនអាចបញ្ចេញមកខាងក្រៅបាន អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះ ខាងលើ។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា ការស៉ើបអង្កេតលម្អិត កំពុងតែប្រព្រឹត្តទៅ។

គិតមកដល់បច្ចុប្បន្ននេះ គឺរយៈពេល១៥ ឆ្នាំហើយ ដែលក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជួប ឧប្បត្តិហេតុធ្លាក់យន្តហោះ ដោយមានអ្នកដំណើរជិត២០០នាក់៕


Leave a Reply

Your email address will not be published. Required fields are marked *