មីយ៉ាន់ម៉ា ៖សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Myanma Alinn បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសសារធាតុហេរ៉ូអ៊ីនចំនួន ១១ គីឡូក្រាម និងគ្រាប់ថ្នាំរំញោចចំនួន ២០០.០០០គ្រាប់នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។
របាយការណ៍បាននិយាយថា ដោយទទួលបានព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តមួយនៅក្នុងសង្កាត់ចាណាយេថាហ្សាន់ (Chanayethazan) នៃតំបន់ម៉ានដាឡេយ (Mandalay) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ និងរឹបអូសបានសារធាតុហេរ៉ូអ៊ីនចំនួន ២,៨ គីឡូក្រាម រួមជាមួយជនសង្ស័យ ២នាក់។
យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា សារធាតុហេរ៉ូអ៊ីន ៨,២គីឡូក្រាម និងថ្នាំរំញោច២០ម៉ឺនគ្រាប់ត្រូវបានរកឃើញនៅផ្ទះជនសង្ស័យម្នាក់ទៀតក្នុងសង្កាត់ដដែល។ របាយការណ៍បានបន្តថា គ្រឿងញៀនដែលរឹបអូសបានមានតម្លៃ ៥៧៥លានចាត់ (ប្រហែល ០,២៧លានដុល្លារអាម៉េរិក)។ ជនសង្ស័យទាំង ៣នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់របស់ប្រទេស ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕