រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Mr. Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SOCIÉTÉ CONCESSIONNAIRE DE L’AÉROPORT)
ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងការពង្រីកជើងហោះហើរថ្មីបន្ថែមមកកម្ពុជាសម្រាប់ឆ្នាំថ្មីនេះ។