គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)មានគោលដៅ និងគោលបំណងដូចខាងក្រោម៖
• គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ រួមទាំងទីផ្សារមូលបត្ររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
• កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបតិ្តករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។
• កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ
• លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធនានា
• បង្កើត និងរក្សាទំនុកចិត្តអ្នកវិនិយោគដោយការពារសិទិ្ធរបស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។
• ជម្រុញការអភិវឌ្ឍន៌ទីផ្សារមូលបត្រ
• ដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ
• បង្ការ និងដាក់ទណ្ឌកម្មចំពោះបទល្មើសនានាដែលផ្តល់ផលប៉ះពាល់ដល់ទីផ្សារមូលបត្រ និងអ្នកវិនិយោគ។