អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា ធនាគារកណ្តាល នឹងកាត់បន្ថយអត្រាការប្រាក់ នៅពេលជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យឡើងវិញលើគោលនយោបាយរូបិយវត្ថុ។
លោកបានប្រាប់អ្នកសារព័ត៌មានថា ជំហររបស់លោកមិនផ្លាស់ប្តូរទេ ព្រោះយើងបានរងទុក្ខច្រើនមកហើយចំពោះបញ្ហានេះ។ មានការរំពឹងទុកថា អត្រាការប្រាក់ នឹងត្រូវបន្ធូរបន្ថយ ។
មកទល់ពេលនេះ ធនាគារកណ្តាលថៃ បានទប់ទល់នឹងសម្ពាធរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយគោលនយោបាយ ដោយរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅកម្រិត២,៥០%កាលពីក្នុងខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ សេដ្ឋវិទូភាគច្រើនរំពឹងថាអត្រានេះ នឹងរក្សាមិនផ្លាស់ប្តូរទេនៅការពិនិត្យឡើងវិញបន្ទាប់របស់ខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែអ្នកមួយចំនួន ព្យាករណ៍ពីការកាត់បន្ថយ។
លោក ថាវីស៊ីន ក៏បាននិយាយផងដែរថា គណៈរដ្ឋមន្ត្រី បានអនុម័តវិធានការអចលនទ្រព្យ ខណៈរដ្ឋាភិបាលព្យាយាមជំរុញសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ៕