ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ តស៊ូប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» ដោយទទួលបានជ័យជម្នះនាពេលកន្លងមក និងនៅថ្ងៃនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៌ សូមជូនពរក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ទទួលបានជ័យជម្នះបន្ថែមទៀត នៅវគ្គជំរុះ ១៦ក្រុមចុងក្រោយ ដែលត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់យុវជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចវេលាម៉ោង ១៧៖២០ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ