ពីវេទិកាដែលមានការចូលរួមពីសមាជិក ACD ចំនួន៣៥ប្រទេស នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)។

តាមរយៈវេទិកានេះគឺមានគោលបំណង៖ ១)ពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី, ២)បញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្ម និង៣)ពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់ AI លើការធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានោះ វេទិកានេះក៏បានពិភាក្សាលើបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែម ដូចជា៖
– ភាពចាំបាច់ក្នុងកាការរៀបចំក្របខណ្ឌភាពជាដៃគូរវាងប្រទេសជាសមាជិក ACD និងយុទ្ធសាស្រ្ត AI ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យដទៃ។
-ផលប៉ះពាល់លើកម្មសិទ្ធិបញ្ញា សិទ្ធិរបស់អតិថិជន និងសុវត្ថិភាពទិន្នន័យ។
-មុខងារ AI ប្រើប្រាស់ក្នុងលើការធ្វើពាណិជ្ជកម្ម ដូចជាផ្តល់សេវាដល់អតិថិជន ការវិភាគតម្រូវការទីផ្សារ និងឥរិយាបថរបស់អតិថិជន និងការប្រើប្រព័ន្ធស្វ័យប្រវត្តិជំនួសមនុស្ស កាត់បន្ថយកំហុសរបស់មនុស្សក្នុងការគ្រប់គ្រងច្រវាក់ផលិតកម្ម និងបង្កើនផលិតភាពនៃអាជីវកម្ម។
-ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានទូលំទូលាយ សម្រាប់ប្រើប្រាស់ AI ក្នុងការផ្តើមអាជីកម្មដំបូង និងដំណើរការពាណិជ្ជកម្មកម្រិតប្រទេស និងប្រទេស។
-ការធានាគុណភាពទិន្នន័យសម្រាប់ AI ធ្វើការវិភាគ និងផ្តល់ធាតុចូល។
-ការអនុវត្ត AI ជាជំហាន និងមានភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាឌីជីថល ដូចជា Google, Microsoft ដើម្បីបង្កើនប្រសិទ្ធភាព AI សម្រាប់ការវិភាគ និងប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានភាពត្រឹមត្រូវ។

-ការលើកកម្ពស់ការអប់រំឌីជីថល និងវប្បធម៌នៃការប្រើប្រាស់ AI ក្នុងបរិបទផ្សេងៗ។


Leave a Reply

Your email address will not be published. Required fields are marked *