Author: RTZ Business news

ប្រទេសជប៉ុនព្រមាន ចាត់វិធានការប្រឆាំងនឹងការប្រែប្រួលប្រាក់យ៉េនហួសហេតុ

អន្តរជាតិ៖ លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយថា ក្រុមអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការសមស្របប្រឆាំងនឹងការប្រែប្រួលនៃអត្រាប្តូរប្រាក់លើសលប់ ដោយលោកបានព្រមានជាថ្មីទៀតចំពោះការធ្លាក់នៃប្រាក់យ៉េន ខណៈទីក្រុងតូក្យូព្យាយាមការពារការធ្លាក់ចុះនៃអស្ថិរភាពរបស់រូបិយប័ណ្ណនេះ។ លោកSuzuki បានបញ្ឈប់ការគំរាមកំហែង ដោយការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រែប្រួលហួសហេតុ ជាភាសាដែលរដ្ឋមន្ត្រីរូបនេះ បានប្រើកាលពីសប្តាហ៍មុន នៅពេលដែលប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំ ។ លោក Suzuki បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះនៅពេលសួរអំពីការបន្តធ្លាក់ចុះនៃប្រាក់យ៉េន ថា អ្វីដែលយើងអាចនិយាយបាននោះគឺថា យើងនឹងចាត់វិធានការសមស្របប្រឆាំងនឹងការប្រែប្រួលហួសហេតុ ដោយមិនបដិសេធជម្រើសណាមួយឡើយ៕

តម្លៃទំនិញប្រើប្រាស់ក្នុងខែមីនារបស់កូរ៉េខាងត្បូងកើនឡើង ៣,១%

អន្តរជាតិ៖ តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើង ៣,១ នៅក្នុងខែមីនា កន្លងទៅនេះ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈការរំពឹងទុករបស់ទីផ្សារ និងត្រូវគ្នា ទៅនឹងល្បឿននៃខែមុន ដោយមានការរំពឹងទុកថាអតិផរណា នឹងថយចុះនៅក្នុងប៉ុន្មានខែខាងមុខ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា ខណៈដែលលក្ខខណ្ឌអាកាសធាតុប្រសើរឡើងពីខែមេសាទៅ និងឥទ្ធិពលគោលនយោបាយកំពុងកើតឡើង គេរំពឹងថាអតិផរណា នឹងមានស្ថិរភាពយ៉ាងឆាប់រហ័សចាប់ពីឆមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតកាលពីខែមីនាកន្លងទៅថ្មីៗនេះ ។ លោក Choi បាននិយាយថាក្រុមអាជ្ញាធរនឹងបន្តចាត់វិធានការកាត់បន្ថយអតិផរណាដល់កម្រិត ២% ហើយជំរុញឱ្យក្រុមហ៊ុននានាបន្ធូរបន្ថយតម្លៃ។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលកូរ៉េ (BOK)…

អត្រាអតិផរណានៅខែមីនារបស់ប្រទេសឥណ្ឌូនេស៊ីមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែ

អន្តរជាតិ៖ ទិន្នន័យពីការិយាល័យស្ថិតិបានបង្ហាញកាលពីថ្ងៃចន្ទ ១មេសា ថា អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីលើមូលដ្ឋានប្រចាំឆ្នាំបានបង្កើនល្បឿនលើសពីការរំពឹងទុកក្នុងខែមីនាដល់ទៅ ៣,០៥% ដែលជាលឿនលឿនបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ មក ។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters របស់ក្រុមសេដ្ឋវិទូរ បានរំពឹងថាអត្រាអតិផរណានឹងកើនឡើងដល់ ២,៩១%នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ។ អត្រាអតិផរណាប្រចាំឆ្នាំខែកុម្ភៈ មាន ២,៧៥%។ ការិយាល័យស្ថិតិបាននិយាយថា លើមូលដ្ឋានប្រចាំខែ តម្លៃអ្នកប្រើប្រាស់បានកើនឡើង ០,៥២% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការ អំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន របស់អ៊ីស្លាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១២ខែមីនា នៅក្នុងប្រទេសនេះ ។ ការកើនឡើងនៃតម្លៃអាហារដូចជា…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ស្របពេលដែលត្រូវដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាននៅក្នុងតំបន់របស់យើង”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យានិងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មានដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគសម័យឌីជីថល។ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្មផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ានក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចនៅពេលប្រឈមនឹងភាពមិនប្រាកដប្រជាសកល

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទី៥នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន៤,៣% ក្នុងឆ្នាំ ២០២៣ និង៤,៩% ក្នុងឆ្នាំ ២០២៤…

ពលរដ្ឋជប៉ុន បង្ហាញការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្ត ចំពោះរឿងអាស្រូវអាហារបំប៉នក្រុមហ៊ុន កូបាយ៉ាស៊ិ (Kobayashi)

អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន បានបង្ហាញកង្វល់ចំពោះរបស់សុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការបាត់បង់ជំនុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ក្រោយក្រុមហ៊ុន រាយការណ៍ករណីមានមនុស្ស៥នាក់បានស្លាប់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលអាហារបំប៉នរបស់ខ្លួន។ ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅទីក្រុង អូសាកា (Osaka) មួយនេះ បានបញ្ជាក់របាយការណ៍ថា អ្នកទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ល បានបង្កឲ្យបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ ក្រោយមានរបាយការណ៍ករណីស្លាប់ និងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថមួយនេះ បានប្រមូលយកផលិតផលដែលពាក់ព័ន្ធមកវិញទាំងអស់ និងសូមអភ័យទោសចំពោះបញ្ហានេះ។ ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន…

ក្រុមហ៊ុនបរទេសបានខាតបង់ជាង១០០ពាន់លានដុល្លារព្រោះចាកចេញពីរុស្ស៊ី ចាប់តាំងពីមានសង្រ្គាមអ៊ុយក្រែន

អន្តរជាតិ៖ យោងតាមការវិភាគរបស់សារព័ត៌មាន Reuters បណ្ដាក្រុមហ៊ុនបរទេសដែលបានចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានចូលលុកលុយនៅក្នុងអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានខាតបង់ប្រាក់ចំណូលប្រមាណ១០៧ ពាន់លានដុល្លារក្នុងដំណើរការនៃការចាកចេញពីទីផ្សារ។ នៅពេលនោះ បណ្ដាក្រុមហ៊ុនបរទេសដែលចាកចេញពីប្រទេសរុស្ស៊ីបានខាតបង់ប្រាក់ជាងប្រាក់ចំណូល ៨០ ពាន់លានដុល្លារក្នុងដំណើរការចាកចេញពីប្រទេសរុស្ស៊ីជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមហ៊ុនទាំងឡាយ ដែលចាកចេញពីប្រទេសរុស្ស៊ី បានបាត់បង់ប្រយោជន៍យ៉ាងច្រើនក្នុងកំណត់ត្រារបស់ខ្លួន និងបាត់បង់ប្រាក់ចំណូល ដោយសារតែរបបរបស់លោកប្រធានាធិបតី Vladimir Putin បានអនុវត្តវិធានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងសម្រាប់ការចាកចេញរបស់ក្រុមហ៊ុន។ វិធានការរបស់រុស្ស៊ី ទាំងនោះ រួមមានការតម្រូវឱ្យក្រុមហ៊ុនលក់ទ្រព្យសកម្មរបស់ពួកគេដោយការបញ្ចុះតម្លៃ ៥០% និងបង់ប្រាក់យ៉ាងហោចណាស់ ១០% នៃការលក់របស់ពួកគេចូលទៅថវិកាសហព័ន្ធ។ ទីក្រុងវ៉ាស៊ីនតោន បានហៅការបង់ប្រាក់បែបនេះថាជាការដកពន្ធ៕

សង្រ្គាម រុញឲ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់កប់ពពកនៅក្នុងតំបន់ហ្កាហ្សា

តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានហក់ឡើងយ៉ាងខ្លាំង ខណៈជម្លោះកំពុងបន្តរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំង និងប្រឈមគ្រោះទុរ្ភិក្ស។ ក្រោយផ្ទុះសង្រ្គាម អ៊ីស្រាអែល បានបិទផ្លូវស្ទើរគ្រប់ទីកន្លែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យរថយន្តជំនួយមួយចំនួនតូចចូលតែប៉ុណ្ណោះ ជាដើមចមនាំឲ្យខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ និងនាំឲ្យតម្លៃគ្រឿងផ្គត់ផ្គង់ជីវភាពដ៏ចាំបាច់ប្រចាំថ្ងៃ ដូចជាម្សៅមី និងស្ករជាដើម ហក់ឡើងខ្ពស់កប់ពពក។ ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។ តម្លៃម្សៅមីមួយគីឡូក្រាម បានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥…

ព័ត៌មានថ្មីៗ