Nvidia គ្រោងចាប់ដៃជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍ AI ថ្មីនៅវៀតណាម
ក្រុមហ៊ុនបន្ទះឈីប Nvidia និងរដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងចាប់ដៃរួមគ្នាសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ AI ថ្មី ក៏ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ផងដែរ នៅក្នុងប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ ក្រុមហ៊ុន Nvidia ក៏បាននិយាយផងដែរថា ខ្លួនបានសម្រេចចិត្តយកក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព VinBrain ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនវៀតណាម Vingroup ផងដែរ ប៉ុន្តែមិនបានបញ្ជាក់នូវតម្លៃនៃកិច្ចព្រមព្រៀងនេះនោះឡើយ។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ Nvidia លោក…