កំណើនសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥
ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើន រហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ។ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤…