ប្រធាននាយកដ្ឋានមូលនិធិរូបបិយវត្ថុអន្តរជាតិ IMFថា សេដ្ឋកិច្ចអាស៊ីកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ រំពឹងកើនឡើង៥,៣ភាគរយ
បរទេស៖ លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា អាស៊ីដែលកំពុងរួមចំណែក៦០ភាគរយដល់កំណើនពិភពលោក គឺជាមហាអំណាចនៃសេដ្ឋកិច្ចពិភពលោក។នេបើតាមការចេញផ្សាយរបស់សារព័ត៌មាន ចិនស៊ីនហួ នៅថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៤។ លោក Krishna Srinivasan លើកឡើងថា នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៩តុលា IMF បានរក្សាការព្យាករកំណើនសកលរបស់ខ្លួននៅឆ្នាំ២០២៤ នៅត្រឹម៣,២ភាគរយស្របតាមការព្យាកររបស់ខ្លួននៅក្នុងខែកក្កដា។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចអាស៊ីដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងកើនឡើង៥,៣ភាគរយ។ ទោះយ៉ាងណា…