ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក François SCHNOBELEN នាយកសាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule
ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក François SCHNOBELEN នាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍សកម្មភាពសាលានាពេលកន្លងមក និងទិសដៅការងារឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាលា ព្រមទាំងលើកទឹកចិត្ត និងគាំទ្រចំពោះការបណ្តុះបណ្តាល និងសហប្រតិបត្តិបន្តរបស់សាលាជាមួយនឹងក្រសួងទេសចរណ៍ ព្រមទាំងជម្រុញឱ្យមានការបណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិតពីតំបន់អាស៊ាន។ Courtesy…