Month: January 2025

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង​ដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចតេជោ…

ក្រុមហ៊ុនថាមពល Gazpromរបស់រុស្ស៊ី បញ្ឈប់ការនាំចេញប្រេងទៅអ៊ឺរ៉ុប ក្រោយកិច្ចព្រមព្រៀងបង្ហូរប្រេងឆ្លងកាត់ ជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់

រុស្ស៊ី៖ ក្រុមហ៊ុនថាមពល Gazprom ប្រកាសថា បំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនត្រូវបានបិទនៅម៉ោង ៨ព្រឹកនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី១ ខែមករា។ បើតាមក្រុមហ៊ុន Gazprom ដោយសារតែការបដិសេធរបស់ភាគីអ៊ុយក្រែនជាបន្តបន្ទាប់ ដែលមានភាពច្បាស់លាស់ជុំវិញការបន្តកិច្ចព្រមព្រៀងទាំងនេះ ក្រុមហ៊ុន Gazprom ត្រូវបានដកហូតនូវសមត្ថភាពបច្ចេកទេស និងផ្លូវច្បាប់របស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នក្នុងការដឹកជញ្ជូនឆ្លងកាត់ទឹកដីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការបិទបំពង់បង្ហូរឧស្ម័ននឹងធ្វើឱ្យអ៊ុយក្រែនខាតបង់ប្រហែល១ពាន់លានអឺរ៉ូក្នុងថ្លៃដឹកជញ្ជូនប្រចាំឆ្នាំ ហើយក្រុមហ៊ុន Gazprom នឹងបាត់បង់ប្រាក់ចំណូលចំនួន ៥ពាន់លានអឺរ៉ូ។ បច្ចុប្បន្ន រុស្ស៊ីនៅតែនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមបំពង់ TurkStream នៅលើសមុទ្រខ្មៅ។ រុស្ស៊ីបានដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែនតាំងពីឆ្នាំ១៩៩១។ នៅដំណាក់កាលតម្រូវការខ្ពស់បំផុត ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ឧស្ម័នប្រហែល…

ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ សេកចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន…

ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរលក់សំបុត្រឱ្យភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរបានជិត៤៨លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,០២៣,៦៨៨ នាក់ គិតជាទឹកប្រាក់មានចំនួន ៤៧,៨២៦,៩៨១ ដុល្លារ កើនឡើង ១២៨.៥៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍។ បើតាមរបាយការណ៍ ចំនួនភ្ញៀវទេសចរជាង១លាននាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០២៤នេះ គឺមានការកើនឡើងចំនួន ១២៨.២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រក៏មានការកើនឡើងក្នុងរង្វង់១២៨.៥៧%ផងដែរ។ របាយការណ៍បញ្ជាក់ថា រដូវកាលដែលគ្រឹះស្ថានអង្គរអាចរកចំណូលបានច្រើនជាងគេពីការលក់សំបុត្រចូលទស្សនាតមណីយដ្ឋានអង្គរ គឺស្ថិតក្នុងខែវិច្ឆិកា ដែលអាចរកចំណូលបានរហូតដល់ ៥,៩២០,៨៧២ ដុល្លារ បន្ទាប់មកគឺខែធ្នូ ទទួលបានទឹកប្រាក់ចំនួន ៥,៩១៨,១៤៨ ដុល្លារ បន្ទាប់មកគឺខែ…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air

ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។ គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន…

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿង ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿងបន្ថែមទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជារទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជានិងលើកដាក់ចុះពីនាវាដោយជោគជ័យ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងបន្ថែមទៀត នូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយមានសមត្ថភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ ជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ មុនពេលដាក់ឱ្យបម្រើសេវាកម្ម…

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា

លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា…

ប្រទេសទាំង១០ នេះ ទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រីកសេដ្ឋកិច្ចពិភពលោក ហើយទន្ទឹមនឹងនោះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បាន​ធូរ​ស្បើយឡើងវិញ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗ ត្រូវបានមើលឃើញថាមានកំណើនយ៉ាងខ្លាំងផងដែរ។យោងតាមក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) បានព្យាករថា ឆ្នាំ២០២៤ នេះ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ការធ្វើដំណើរ និងទេសចរណ៍ ជាមួយនឹងទិន្នផលសេដ្ឋកិច្ចក្នុងចំនួនខ្ពស់បំផុតរហូតដល់ទៅ ១១,១ទ្រីលានដុល្លារ ពីឧស្សាហកម្មនេះ។ លើសពីនេះ ស្ថាប័ន WTTC ក៏បានចាត់ចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះផងដែរ៖ ១. ប្រទេសបារាំង (មានចំនួនភ្ញៀវទេសចរសរុប ៨៩,៤ លាននាក់) ២. ប្រទេសអេស្ប៉ាញ (មានចំនួនភ្ញៀវទេសចរសរុប…

ព័ត៌មានថ្មីៗ