Month: April 2025

កម្ពុជា និងអូស្រ្តាលីកាន់តែជិតគ្នា៖ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចំាកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា ជាពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអូស្រ្តាលីធ្វើដំណើរមកទស្សនាកម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឱ្យកាន់តែច្រើនឡើងថែមទៀត។ Cambodia and Australia Will be…

គ្រាប់ពេជ្រដ៏ធំមួយនៅតំបន់តារាសាគរ៖ ឆ្នេរដ៏ស្រស់ស្អាតសម្បូដោយសម្រស់ធម្មជាតិ និងភាពស៊ីវិល័យ

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៏ និងការគំាទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំង សំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ផងដែរ។ ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី…

គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាកាលានុវត្តភាពថ្មីក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, មានបរិយាកាសអំណោយផល និងមានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ដើម្បីធ្វើការផ្គូរផ្គងការវិនិយោគរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ទន្ទឹមនឹងនេះ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ដែលបានរៀបចំនៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺពិតជាឆ្លើយតបបានទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ដែលស្តែងឱ្យឃើញអំពីសក្តានុពលក្នុងការវិនិយោគ ជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅដល់វិនិយោគិនចិន និងប្រជាជនចិនផងដែរ ដោយវេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា…

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA ANNUAL SUMMIT 2025) និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ នៅទីក្រុងអ៊ីស្តាន់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA ANNUAL SUMMIT 2025) និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ នៅទីក្រុងអ៊ីស្តាន់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នៅទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

ទីក្រុង Istanbul៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នៅទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ Istanbul: His Excellency HUOT Hak, Minister of Tourism, attended the opening ceremony of the 2025…

កិច្ចសហប្រតិបត្តិថ្មីបន្ថែមរវាងក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ Cappadocia លើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (មគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ) និងផែនការយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ទីក្រុងអ៊ីស្តែនប៊ុល៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia ចូលជួបពិភាក្សាការងារផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ដែលមានតម្លៃបន្ថែម។ តាមរយៈជំនួបដ៏សំខាន់ និងផ្លែផ្កានេះ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ នឹងបង្កើតកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា សំដៅលើការចែករំលែកនូវបទពិសោធ និងការបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។…

ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលភ្ញៀវទេសចរមូស្លីម (Muslim Friendly)

ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fazal Bahardeen នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ពីការត្រៀមជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជាដើម្បីជួយជំរុញវិស័យទេសចរណ៍មូស្លីម (Muslim Friendly)…

សក្តានុពលទេសចរណ៍ និងកំណើនទេសចរណ៍ដ៏ឆាប់រហ័សរបស់កម្ពុជាឋិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុន AirBnB

ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Mich Goh ជានាយិកាទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន AirBnB និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ពិសេសជួយដល់សហគមន៍ និងផ្ទះស្នាក់ (Homestay)។ ក្នុងជំនួបនេះ លោកស្រីនាយិកា បានបញ្ជាក់ជំហរស្តីពីកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍តាមរយៈកិច្ចសហការផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងទេសចរណ៍។ Tourism Potential and Rapid…

លោក Peter Semone ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគម PATA គាំទ្រទស្សនកម្ពុជា÷ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍

ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Peter Semons ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយរបស់សមាគម។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីឆន្ទៈរបស់កម្ពុជាឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសំរាប់អាណត្តិក្រោយ និងទស្សនទានរបស់កម្ពុជាផ្អែកលើពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍) ដែលលោកប្រធានក្រុមប្រឹក្សាភិបាលបានយល់ស្របដែលទេសចរណ៍ជាការងាររួមគ្នាទាំងរដ្ឋ និងឯកជន។ លោកប្រធាន…

Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍

ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។ កិច្ចសហប្រតិបត្តិការនេះ…

ព័ត៌មានថ្មីៗ