«និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

[English Below]
«និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង​ ១,០០០នាក់។

សូមជម្រាបជូនថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ជាមួយការសម្ដែងក្បាច់គុនថាយជី និងកុងហ្វូ រួមជាមួយគុនល្បុក្កតោ យុទ្ធគុនខម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័នដែលជាទីឋានប្រវត្តិសាស្រ្តដ៏រុងរឿង និងស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

“The Return of Bokator and Shaolin Martial Arts to Meet Before Angkor”
Morning of April 30, 2026

H.E. HUOT Hak, Minister of Tourism, received a courtesy call and held a working discussion with a delegation of 16 monks from the Shaolin Temple, who have arrived in the Kingdom of Cambodia to prepare for their performance at the “Cambodia–China Martial Arts Performance”, scheduled to take place at 7:00 a.m. on April 30, 2026, at the northern area of Bayon Temple, Siem Reap Province.

The event will feature a remarkable joint performance showcasing Cambodia’s traditional martial arts—Bokator, Yuthakun Khom, and Kun Khmer boxing—alongside Chinese martial arts, including Shaolin Kung Fu and Tai Chi. It is expected to attract over 1,000 national and international spectators, who will be able to attend and enjoy the performances free of charge.

It should be noted that the Ministry of Tourism of the Kingdom of Cambodia, in collaboration with the People’s Government of Henan Province and the Siem Reap Provincial Administration, has co-organized the “Cambodia–China Martial Arts Performance” in celebration of the “Cambodia–China Tourism Year.” The event will feature Tai Chi and Kung Fu performances together with Bokator and Yuthakun Khom, held on the morning of April 30, 2026, at the northern area of Bayon Temple—an iconic historical site of great splendor and beauty in the Kingdom of Cambodia.

The event aims to promote shared tourism destinations and cultural heritage, with the objective of attracting more Chinese and international tourists to visit, explore, and experience Cambodia, particularly its rich tourism potential, culture, civilization, and long-standing traditions of the Cambodian people.

Ministry of Tourism Headquarters
April 28, 2026

 

Leave a Reply

Your email address will not be published. Required fields are marked *