នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវរទេះមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំនុចប្រណិត) តំបន់អង្គរ ចូលទៅកាន់ទីតាំងប្រាសាទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាប្រាសាទបន្ទាយធំ។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានអង្គរផងដែរ។
សូមជម្រាបជូនបន្ថែមថា ប្រាសាទបន្ទាយធំ ជាប្រាសាទលាក់ខ្លួននៅក្នុងព្រៃ សាងសង់នៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានទីតាំងស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។
H.E. Minister of Tourism and H.E. Minister of Rural Development Inspect the Access Road Infrastructure to Banteay Thom Temple
On the afternoon of June 23, 2025, H.E. HUOT Hak, Minister of Tourism, and H.E. CHHAY Rithisen, Minister of Rural Development, conducted an on-site inspection of a cart road infrastructure project. The project aims to upgrade the road into a laterite-paved route, 1,500 meters in length and 8 meters in width, starting from the Korean Veang Road (a key junction) in the Angkor area and leading to the temple site. The goal is to improve accessibility for both national and international tourists visiting Banteay Thom Temple. The site visit was also attended by other senior officials, technical staff from both ministries, and representatives from the APSARA National Authority.
Additionally, Banteay Thom Temple is a hidden forest temple built in the late 12th century during the reign of King Jayavarman VII. It is located in Leang Dai Commune, Angkor Thom District, Siem Reap Province, approximately 16 kilometers from the Neak Poan Roundabout.