នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកាលានុវត្តភាពថ្មីៗក្នុងការចាប់យកអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងការជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រីគណៈគ្រប់គ្រង ព្រឹទ្ធបុរសមហាវិទ្យាល័យ
សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស់សរុបប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិតទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិតនិងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស និង ត្រៀមខ្លួនចាប់យកឱកាសអាជីពការងារជាច្រើននៅក្នុងវិស័យទេសចរណ៍។
His Excellency Minister HUOT Hak Delivers a Keynote Speech on “Career Trends in the Tourism Sector and the Green Season Visit Cambodia Campaign” at the National University of Management
On the morning of June 27, 2025, His Excellency HUOT Hak, Minister of Tourism, presided over and delivered a keynote speech on the topic “Career Trends in the Tourism Sector and the Green Season Visit Cambodia Campaign” to dignitaries, university administrators, professors, and students pursuing tourism studies at the National University of Management. The purpose of the event was to share knowledge and experience in leadership, management, and development of Cambodia’s tourism sector, as well as to highlight new career opportunities in tourism and to promote the implementation of the “Visit Cambodia During the Green Season” campaign.
This significant event was attended by H.E. Dr. Hao Peng, Rector of the National University of Management; senior leaders from the Ministry of Tourism; university administrators; faculty members; and approximately 300 students.
In his remarks, His Excellency the Minister encouraged all students to think positively, speak positively, act positively, and disseminate truthful and constructive information in order to support and enhance Cambodia’s tourism sector and reputation on the international stage. He also advised students to maintain good health, discipline, continuous self-development, and strong ethical and moral values, aiming to become valuable human resources ready to seize the many career opportunities available in the tourism industry.