Category: សេដ្ឋកិច្ចអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Hyundai ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ជាជនបរទេសលើកដំបូង

ក្រុមហ៊ុន Hyundai Motor Company បានប្រកាសតែងតាំងលោក Jose Munoz ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ដោយធ្វើឲ្យរូបលោកក្លាយជាជនបរទេសដំបូងគេដែលដឹកនាំក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ លោក Munoz វ័យ ៥៩ឆ្នាំ បានចូលបម្រើការងារជាមួយក្រុមហ៊ុន Hyundai ក្នុងឆ្នាំ២០១៩ ក្នុងនាមជាប្រធានប្រតិបត្តិការសកល ជាមួយនឹងការទទួលខុសត្រូវសម្រាប់ប្រតិបត្តិការផលិត នៅអាមេរិកខាងជើង និងខាងត្បូងរបស់ក្រុមហ៊ុន។ ពីមុនមកលោក ក៏ធ្លាប់បានធ្វើការនៅក្រុមហ៊ុន Nissan Motor Co អស់រយៈពេល ១៥ឆ្នាំ រួមទាំងតំណែងជាប្រធានក្រុមហ៊ុនរថយន្តនៅប្រទេសចិន…

ក្រុមហ៊ុនមេ TikTok ហក់ឡើងតម្លៃខ្លួនដល់ ៣០០ពាន់លានដុល្លារ ជាលើកដំបូង

ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សរបស់ចិន ByteDance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានរាយការណ៍ថាបានកើនឡើងតម្លៃដល់ទៅ ៣០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីបានដាក់ចេញកម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street Journal ។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន ByteDance បានផ្តល់ជូនដំណឹងកាលពីពេលថ្មីៗនេះ ដោយស្នើសុំទិញចូលភាគហ៊ុនពីក្រុមអ្នកវិនិយោគវិញ ដោយផ្តល់ជូននូវតម្លៃប្រមាណជាង ១៨០ដុល្លារ ក្នុងមួយហ៊ុន ខណ:ចំនួននេះ គឺបានកើនឡើង ១២,៩% បើធៀបទៅនឹងការទិញចូលហ៊ុនលើកចុងក្រោយរបស់ពួកគេ។ គួរឲ្យដឹងផងដែរថា ជុំវិញផែនការក្នុងការទិញចូលភាគហ៊ុនត្រលប់មកវិញនេះ បានកើតឡើង…

គណៈរដ្ឋមន្ត្រីថៃ អនុម័តបន្ថែម ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំក្រោយ ធ្វើឲ្យឆ្នាំ២០២៥ ដោយប្រកាសដាក់ឆ្នាំក្រោយ ឲ្យក្លាយជាឆ្នាំទេសចរណ៍ និងកីឡា

បាងកក៖ ជាមួយគោលបំណងធំដើម្បីជំរុញទេសចរណ៍និងសេដ្ឋកិច្ច គណៈរដ្ឋមន្ត្រីថៃ បានអនុម័តបន្ថែម ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំក្រោយ ធ្វើឲ្យឆ្នាំ២០២៥ ប្រទេសថៃ មានថ្ងៃឈប់សម្រាកជាសា ធារណៈកើនដល់២១ថ្ងៃ។នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានThe Nation នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាថា ថ្ងៃឈប់សម្រាកបន្ថែមនៅឆ្នាំក្រោយ គឺបូកទាំងថ្ងៃចន្ទទី២ខែមិថុនាដើម្បីភ្ជាប់ជាមួយថ្ងៃទី៣ខែមិថុនាដែលជាពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយានី ហើយថៃនឹងឲ្យឈប់នៅថ្ងៃទី១១ខែសីហាទៀត ដើម្បីភ្ជាប់ជាមួយថ្ងៃទី១២ខែសីហាដែលជាទិវាមាតា ដើម្បីឲ្យចុងសប្តាហ៍មានរយៈពេលរហូតដល់ទៅ៤ថ្ងៃ ឬគេនិយមហៅថា Long Weekend ងាយស្រួលសម្រាប់អ្នកទេសចរណ៍ធ្វើដំណើរកម្សាន្ត ជាពិសេសអ្នកចង់ទៅលេងឆ្ងាយៗ។ ថ្ងៃឈប់សម្រាកបន្ថែមមួយទៀតគឺថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦…

ក្រុមហ៊ុន ByteDance មានតម្លៃលើទីផ្សារប្រហែល៣០០ពាន់លានដុល្លារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ

អាមេរិក៖ ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវបានរាយការណ៍មកថា មានតម្លៃលើទីផ្សារប្រហែល៣០០ពាន់លានដុល្លារ បន្ទាប់ពីថ្មីៗនេះបានទាក់ទងអ្នកវិនិយោគអំពីកម្មវិធីទិញភាគហ៊ុនមកវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពបាននិយាយថា ByteDance បានទៅដល់ដៃអ្នកវិនិយោគក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្តល់ជូននូវតម្លៃ ១៨០.៧០ដុល្លារក្នុងមួយហ៊ុន។ តម្លៃផ្តល់ជូនបច្ចុប្បន្នគឺកើនឡើង ១២.៩% ពីតម្លៃភាគហ៊ុន១៦០ដុល្លារ ក្នុងកម្មវិធីទិញត្រឡប់មកវិញចុងក្រោយរបស់ពួក ទោះជាយ៉ាងណាក៏ដោយ ByteDance មិនមានផែនការដាក់លក់ IPO នោះទេ។ ប្រភពមួយបាននិយាយថា កម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញនេះ គឺជាវិធីមួយដើម្បីផ្តល់ឲ្យ…

ទីផ្សារកម្ពុជាប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់នៅក្រោមការផ្លាស់ប្តូរគោលនយោបាយ Trump 2.0

ទីផ្សារកម្ពុជាអាចប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់ ចំពោះការឡើងកាន់តំណែងលើកទីពីររបស់ប្រធានាធិបតីលោក Trump បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិនិយោគអំពីផលប៉ះពាល់ដែលអាចកើតមានលើទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាមួយនឹងការរំពឹងទុកនៃការកើនឡើងនូវលទ្ធិគាំពារនិយមរបស់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម។ របាយការណ៍ដែលបង្ហាញខាងក្រោមនេះបានគូសបញ្ជាក់អំពីសេណារីយ៉ូដែលទំនងដែលសហរដ្ឋអាមេរិកអាចត្រឡប់ទៅរកជំហរគាំពារនិយមបន្ថែមទៀត ដែលអាចបណ្តាលឱ្យមានពន្ធថ្មី ឬលក្ខខណ្ឌពាណិជ្ជកម្មតឹងរ៉ឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ ដោយសារការពឹងផ្អែករបស់ប្រទេសនេះលើវិស័យដូចជាសម្លៀកបំពាក់ ស្បែកជើង និងកសិកម្មសម្រាប់ចំណូលពីការនាំចេញរបស់ខ្លួន ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកអាចបង្កើនការចំណាយ និងកាត់បន្ថយភាពប្រកួតប្រជែងនៃទំនិញកម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លោក Le Hong Ha នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រៀមទិញយន្តហោះ737 MAX ចំនួន ៥០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Boeing

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចេញសំណើសម្រាប់ស្នើទៅ ក្រុមហ៊ុនផលិត យន្តហោះនៅឆ្នាំក្រោយដើម្បីទិញយន្តហោះខ្នាតតូចចំនួន ៥០គ្រឿង។ នេះបើតាមនាយកប្រតិបត្តិក្រុម ហ៊ុនអាកាសចរណ៍វៀតណាមបានអះអាងនៅថ្ងៃពុធទី១៣ខែវិច្ឆិកា។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រាប់យន្តហោះ 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ ផលិតហើយ។ លោក Le Hong Ha នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានឱ្យដឹងថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ព្រោះពួកគេផ្ដល់ជូនដ៏ល្អសម្រាប់ពួកយើង»។ ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក…

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃស្អែក ដែលនឹងជជែកគ្នាលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ទំនងជាលើកចុងក្រោយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ខណៈរដ្ឋធានីប៉េកាំងរៀបចំសម្រាប់រយៈពេលប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាជុំវិញចំណុចក្ដៅជាសកល រួមទាំងភាពតា នតឹ ងកា ន់តែខ្លាំងឡើងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង នៅខាងក្រៅវេទិកាកិ ច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក…

ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ Nvidia និង SoftBank Corp រួមគ្នាសាកល្បងបណ្តាញទូរគមនាគមន៍ AI និង 5G មុនគេបង្អស់ក្នុងពិភពលោក

អាមេរិក ៖ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ Nvidia និង SoftBank Corp ត្រូវបានរាយការណ៍មកថា បានសាកល្បងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដំបូងបង្អស់លើពិភពលោក និងបណ្តាញទូរគមនាគមន៍ 5G។ នេះបើតាការចេញផ្សា យដោយទីភ្នាក់សារព័ត៌មាន Reuters។ ក្រុមហ៊ុនបានប្រកាសថា បណ្តាញនេះអាចដំណើរការបន្ទុកការងារ AI និង 5G ក្នុងពេលដំណាលគ្នា ដែលជាដំណើរការមួយត្រូវបានគេស្គាល់ថាជាបណ្តាញចូលប្រើវិទ្យុឆ្លាតវៃសិប្បនិម្មិត (AI-RAN) ។ កម្មវិធីសម្រាប់បណ្តាញរួមមាន ការគាំទ្រពីចម្ងាយ, យានយន្តស្វ័យប្រវត្តិ និងការគ្រប់គ្រងមនុស្សយន្តជាដើម។…

លោក Pichai Chunhavajira រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ចំនួន៣,៥ភាគរយ

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី ១៣ ខែវិច្ឆិកាថា ថៃកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៣,៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយរាជរដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញបន្ថែមទៀត និងការដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃគម្រោងផ្តល់ប្រាក់ចំនួន ១៤ពាន់លានដុល្លាររបស់ខ្លួន។ ក្នុងវេទិកាធុរកិច្ច លោក ភីឆៃ បានលើកឡើងថា កំណើនមានភាពយឺតយ៉ាវ ដោយសារការវិនិយោគ និងការងារទាប ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងបញ្ហាសម្រាប់អាជីវកម្មខ្នាតតូច។ សេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ បានកើនឡើងត្រឹមតែ…

ធនាគាររដ្ឋវៀតណាម SBV ដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោនដើម្បីកាត់បន្ថយគម្លាតតម្លៃមាសសកល

វៀតណាម៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក ធនាគាររដ្ឋវៀតណាម ឬ The State Bank of Vietnam ហៅកាត់ SBV បានដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោន តាមទេសាភិបាល SBV លោកស្រី Nguyen Thi Hong។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី ១២ ខែ១១ ឆ្នាំ២០២៤។ លោកស្រី បានកត់សម្គាល់ថា ធនាគាររដ្ឋវៀតណាមបានផ្គត់ផ្គង់មាស ១.៨២តោន…

ព័ត៌មានថ្មីៗ