ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ជាគោលដៅទេសចរណ៍ថ្មី ស្អាត បៃតង ទាក់ទាញ រស់រវើក និងមានតម្លៃបន្ថែមតាមរយៈការច្របាច់បញ្ចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់នៃប្រទេសផ្សេងៗ ជាមួយនឹងកម្ពុជា
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025 ) នៅផ្លូវថ្មើរជើងខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។…