ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សារឿន
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សារឿន ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគម ដែលត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:២០ នាទី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍…