រាជរដ្ឋាភិបាល ចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់
រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ ឯកឧត្តមបណ្ឌិត…