សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញការងារក្នុងខេត្តសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ធ្វើទស្សនកិច្ចស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលស្នាក់នៅ និងប្រកបរបរទទួលទាននៅតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងបានបង្ហាញពីការចំអិននំត្នោតដែលជាបង្អែមប្រពៃណីពីបុរាណកាលរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលរៀងមកហើយត្រូវបន្តអភិរក្សដោយប្រជាពលរដ្ឋនាតំបន់នោះរហូតដល់សព្វថ្ងៃនេះ។ នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គទូតបានអញ្ជើញភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់នំតោ្នតដែលគ្រឿងផ្សំពីធម្មជាតិ និងក្នុងតំបន់នោះផ្ទាល់។
Visit to understand the lifestyle of people living in the World Heritage Site and the preservation of traditional Khmer palm cake
Siem Reap: On the morning of June 24, 2025, during his work in Siem Reap province, H.E.HUOT Hak, Minister of Tourism, invited H.E. Kanat TUMYSH, Ambassador Extraordinary and Plenipotentiary of the Republic of Kazakhstan, to visit to understand the culture, traditions, customs, and lifestyle of people living and working in the World Heritage Site, and to demonstrate the cooking of Khmer palm cake, a traditional dessert of the Cambodian people since ancient times that has been preserved by the people of the area until today. On that occasion, H.E. Ambassador is invited to taste the delicious taste of the palm cake made with natural and local ingredients.