រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ក្រោមអធិបតីភាពរបស់លោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិក និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម-លោកជំទាវជាភ្ញៀវកិត្តិយសពីស្ថាប័នរដ្ឋ អង្គទូតបរទេសប្រចាំកម្ពុជា និងស្ថាប័នឯកជនផងដែរ នៅសណ្ឋាគារសូហ្វីតែល។
សូមបញ្ជាក់ជូនថាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីភារធារី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ព្រមទាំងព្រឹត្តការណ៍នានារបស់កម្ពុជាដល់ប្រជាពលរដ្ឋអាមេរិក ដើម្បីអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតពីចំនួនទេសចរនាឆ្នាំ២០២៤ កន្លងទៅដែលមានចំនួនប្រមាណ២១៥.០០០នាក់។

The celebration ceremony of the US 279th Independence Day and the 75th Anniversary of the US-Cambodia Diplomatic Relations Establishment with the high expectation of the more US tourists arrival in 2025

Phnom Penh: At the invitation of the US Embassy in Cambodia, on the evening of July 3, 2025, H.E. Mr. HUOT Hak, Minister of Tourism, attended the 249th Independence Day of the United States of America and the 75th anniversary of the establishment of diplomatic relations between the United States of America and Cambodia, under the chairmanship of Ms. Bridgette Walker, Chargé d’Affaires, a.i, Embassy of the United States of America, ​​and H.E. Mr. SUN Chanthol, Deputy Prime Minister​ and 1st Vice-Chairman of the Council for the Development of Cambodia, with the participation of H.E. Mr. HUN Many, Deputy Prime Minister, Minister of Civil Servants, and distinguished guests from state institutions, foreign embassies in Cambodia, and private institutions at the Sofitel hotel.
It is to highlight that during the courtesy meeting and working discussion between H.E. Minister and the Chargé d’Affaires, a.i, on last February 4, 2025; having discussed about tourism cooperation and assisting to promote Cambodia’s tourism destinations and events to American citizens in order to increase the number of US tourists visiting Cambodia in 2024, which was approximately 215,000.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ