ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

(Utrecht, ប្រទេសហូឡង់ )៖ កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់សំខាន់ៗ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន រួមមាន៖
១. ទស្សនាកំពង់ផែនៃទីក្រុង Rotterdam ដែលជាកំពង់ផែដំបូងនៅប្រទេសហូឡង់ និងជាកំពង់ផែធំជាងគេនៅក្នុងសហភាពអ៉ឺរ៉ុប
២. ទស្សនាអតីតរោងចក្រមួយកន្លែងដែលបានអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យា QAssurance B.V.  ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពនាំចេញ និងវិញ្ញាបនបត្រពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ
៣. ជួបជាមួយតំណាងក្រុមហ៊ុន BrandM ដែលជាក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយដ៏សំខាន់មួយក្នុងទីផ្សារលក់រាយ
៤. ទស្សនកិច្ចសិក្សាផ្សារទំនើប Albert Heijn និង ផ្សារទំនើប Plus
៥. ជួបជាមួយតំណាងក្រុមហ៊ុន TRADIN Organic ជាក្រុមហ៊ុនកែច្នៃ នាំចូលនិងចែកចាយ ចំណីអាហារ organic ដ៏ធំមួយនៅប្រទេសហូឡង់ ដោយក្នុងនោះក្រុមហ៊ុននេះបានបង្ហាញ ពីសុទិដ្ឋិនិយម ក្នុងការស្វែងរកឱកាសដើម្បីមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យម្ហូបអាហារ organic
៦. ទស្សនកិច្ចសិក្សាពីទីក្រុង Amsterdam នៃ ប្រទេសហូឡង់។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ