ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង៨ ម៉ឺន៧ពាន់នាក់ បានទៅទស្សនាក្នុងខេត្តសៀមរាប នាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយ មានការកើនឡើងប្រមាណ ៨.១៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៨០,៥៥០ នាក់ ក្នុងនោះ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់នោះ គឺទេសចរបរទេសមានចំនួន ៤,១១៩ នាក់ មានការកើនឡើង ១៦.០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៥៥០ នាក់។ដោយឡែក អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៨៣,០០០ នាក់ មានការកើនឡើងប្រមាណ ៧.៧៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,០០០ នាក់។

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៦ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទី ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល និងការប្រគុំតន្ត្រីសម័យ។


Leave a Reply

Your email address will not be published. Required fields are marked *