នាល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្នើសុំអនុសាសន៍ណែនាំ និងកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសភាពការណ៍ពិត សុខសន្តិភាព និងស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់សាធារណជនឥណ្ឌា ព្រមទាំងការរៀបចំយន្តការ និងយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនសាជីវកម្មធំៗ អ្នកទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងការជម្រុញជើងហោះហើរត្រង់មកកាន់កម្ពុជាឱ្យបានច្រើន។
In the evening of 20 November 2024 at the head quarter of the Ministry of Tourism, H.E HUOT Hak, Minister of Tourism receives a courtesy call from H.E ROTH Many, Ambassador extraordinary and plenipotentiary of the Kingdom of Cambodia to India to meet and discuss as well as to get recommendation and cooperation with the Ministry of Tourism in order to disseminate the information about the actual situation, the peace and stability, the good public order and the tourism of Cambodia to Indian public as well as in setting up a mechanism and strategy to attract investors, big corporations and Indian tourists in cooperation with CATA to make a tour package and the increase of direct flight to Cambodia.