(បរទេស)៖ លោក Shou Zi Chew នាយកប្រតិបត្តិកម្មវិធី TikTok ត្រូវបានរាយការណ៍មកថាបានស្វែងរកយោបល់ អំពីបញ្ហារបស់ខ្លួននៅសហរដ្ឋអាមេរិកពីមហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នេះបើយោងតាមកាសែត Wall Street Journal ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

របាយការណ៍បានបន្ថែមថា លោក Chew បានសរសេរសារជាមួយ Elon Musk ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានស្នើសុំយោបល់ពីមហាសេដ្ឋីរូបនេះលើប្រធានបទជាច្រើន ចាប់ពីការគ្រប់គ្រងចូលដល់គោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពល។

យ៉ាងណាមិញ ជុំវិញរបាការណ៍នេះ ទាំង Elon Musk, TikTok និងរដ្ឋបាលលោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់របស់ Reuters ទេ។ យ៉ាងណាក៏ដោយ គេបានដឹងថានាយកប្រតិបត្តិទាំងពីរ មិនបានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីរក្សា TikTok ឱ្យដំណើរការនៅសហរដ្ឋអាមេរិកនោះទេ ។

គួររំលឹកផងដែរថា លោក Trump បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតក្នុងខែវិច្ឆិកា លោកនឹងមិនអនុញ្ញាតឱ្យ TikTok ត្រូវបានរារាំងនោះទេ ដែលសំដីប៉ុន្មានឃ្លារនេះ ហាក់ធ្វើឲ្យជោគវាសនារបស់ TikTok នៅអាមេរិក មានពន្លឺឡើងវិញ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ