ភ្នំពេញ៖ ក្រុមហ៊ុនមួយមកពីប្រទេសចិន បានសម្តែងពីគោលបំណងចង់បណ្តាក់ទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ផ្កានៅប្រទេសកម្ពុជា។
នេះបើតាមរយៈជំនួបរវាងលោក Li Song អភិបាលស្រុក Jinning នៃខេត្ត Yunnan បានជួបពិភាក្សាការងារជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច វិនិយោគ របស់កម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះនិងផ្គង់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគចិននៅប្រទេសកម្ពុជា។
គួរជម្រាបថា៖ ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន ដែលផ្គត់ផ្គង់ដល់កសិកម្មដាំដុះផ្កា និងនាំចេញផ្កាទៅបណ្ដាប្រទេសផ្សេងៗ។