នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រសួងទេសចរណ៍ និងតំបន់ស្វយ័តក្វាងស៊ី ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង និងជំរុញទេសចរណ៍បន្ថែមទៀតពីក្វាងស៊ីមកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅកៀរគរទេសចរចិនអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកើនជាលំដាប់។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ