តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំណើនប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកនគរូបនីយកម្ម បាននិងកំពុងធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន នៅតំបន់ជាយក្រុងនៅតែទាក់ទាញការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។
ជាក់ស្តែងនៅឆ្នាំ២០២៤នេះ តំបន់ឧស្សាហកម្មខ្នាតមធ្យមចំនួន៣ បាននិងកំពុងបង្ហាញវត្តមាននៅផ្លូវលេខ៤៤ ជាផ្លូវតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ជាដើម។