លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានជ្រើសរើសរួចជាស្រេចហើយនូវសេដ្ឋី មហាសេដ្ឋីចំនួន ៧នាក់ មកកាន់តំណែងជាន់ខ្ពស់ ក្នុងជួររដ្ឋបាលរបស់ខ្លួន ខណៈចំនួននេះក៏អាចនឹងកើនឡើងបន្ថែមទៀតក៏ថាបាន ប្រសិនណាបើក្រោយពេលដែលលោកចូលកាន់តំណែងផ្លូវការ ឃើញនរណាម្នាក់មានទេពកោសល្យជួយជ្រោមជ្រែងលោកបានទៀត។
បើតាមការឲ្យដឹងពី Inequality បុគ្គលជាមហាសេដ្ឋីទាំង ៧រូប ដែលមាននូវធនធានទ្រព្យសម្បត្តិច្រើនមហាសាល និងមាននូវសមត្ថភាពពេញលេញ អាចឲ្យលោក ដូណាល់ ត្រាំ ទុកចិត្តផ្តល់ឱកាសចាត់ចែងក្នុងកិច្ចការងាររដ្ឋបាននោះ មានដូចជា៖

១. លោក Elon Musk (៣៣០ពាន់លានដុល្លារ) មានមុខតំណែងជា សហប្រធាននាយកដ្ឋានប្រសិទ្ធភាព
២. លោក Warren Stephens (៣,៤ពាន់លានដុល្លារ) មានមុខតំណែងជា ឯកអគ្គរដ្ឋទូតប្រចាំចក្រភពអង់គ្លេស
៣. លោកស្រី Linda McMahon (២,៥ពាន់លានដុល្លារ) មានមុខតំណែងជា លេខាធិការអប់រំ
៤. លោក Howard Lutnick (២ពាន់លានដុល្លារ) មានមុខតំណែងជា លេខាធិការពាណិជ្ជកម្ម
៥. លោក Vivek Ramaswamy (១,១ពាន់លានដុល្លារ) មានមុខតំណែងជា សហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ក្នុងអង្គភាពជាមួយលោក Elon Musk
៦. លោក Doug Burgum (ត្រូវបានអ្នកវិភាគនៅ Forbes ថាមានទ្រព្យក៏យ៉ាងហោចណាស់ ១០០លានដុល្លារ) មានតួនាទីជា លេខាធិការក្រសួងមហាផ្ទៃ
៧. លោក Scott Bessent (ត្រូវបានគេដឹងថា លោកជាមហាសេដ្ឋី ប៉ុន្តែមិនមានទិន្នន័យបញ្ជាក់ពីទំហំទ្រព្យរបស់លោកឡើយ) មានតួនាទីជា លេខាធិការរតនាគារ៕


Leave a Reply

Your email address will not be published. Required fields are marked *