ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៏នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង តំណាងការិយាល័យទេសចរណ៍តំបន់រដ្ឋបាលពិសេសម៉ាកាវ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines, នាយកប្រតិបត្តិនៃទីភ្នាក់ងារទេសចរណ៍ធំ និងល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong សរុបជាង30។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដែលមានស្ថិរភាព និងល្អប្រសើរ ជាពិសេសសក្តានុពលទេសចរណ៍កម្ពុជា ដោយបង្ហាញជូននូវវីដេអូនិងរូបថតគោលដៅទេសចរណ៍សំខាន់ៗ និងស្រស់ស្អាត។

តាមរយៈជំនួបនេះ បណ្តាក្រុមហ៊ុនបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ពីចំណាប់អារម្មណ៍ សំណូមពរ និងគម្រោងស្នើសុំធ្វើដំណើរមកស្វែងយល់ពីប្រទេសកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចថ្មីបន្ថែមជូនអតិថិជនរបស់ខ្លួន នាពេលឆាប់ៗ ខាងមុខ។

During a working visit to Hong Kong Special Administrative Region, His Excellency Minister and the delegation were invited to meet and discuss with The Under Secretary for Culture, Sport and Tourism of the Hong Kong Special Administrative Region, the Chairman of the Hong Kong Tourism Board, the Macau Tourism Office, China Southern Airlines Company, Hong Kong Airlines, the CEO of huge and high esteem travel agencies from the Hong Kong and Macau markets, as well as consultants involved in the Hong Kong Disneyland project, totaling more than 30 people.

In this meeting, His Excellency Minister highlighted the stable and well political, economic, and security situation in Cambodia, particularly the country’s tourism potential. He also displayes videos clips and photographs showcasing key and beautiful tourist destinations.

Through this meeting, the companies expressed their interest, requests, and plans to visit Cambodia and its tourist destinations in order to prepare new travel packages for their clients in the near future.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ