ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែបប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិន រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសសែប៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍នៅកម្ពុជា ជាពិសេសលក្ខខណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យទេសចរណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។