ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៨ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចធ្វើការនាំខ្លួនជនស័ង្សយចំនួន០៣នាក់គឺ៖
១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកសមគំនិត)
២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។
៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគីស្រុកថ្មគោល។
ជាមួយគ្នានោះ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ពាក់ព័ន្ធក្នុងករណីឆ-ក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះដកហូតបាន រថយន្ត០១គ្រឿងម៉ាកហាយព្រីត ពណ៌ស្ករស៊េរី២០០៧ ពាក់ផ្លាកលេខភ្នំពេញ2AH-2384 (គ្មានឯក សារត្រឹមត្រូវ) ម៉ូតូចំនួន០៣គ្រឿង(ម៉ាកហុងដាស៊េរី២០២៤ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង ម៉ាកហុងដាស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JA-8853 ០១គ្រឿងនិងម៉ាកហុងដាស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ ផ្លាក លេខភ្នំពេញ1KC-5738(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព) ផ្លាកលេខម៉ូតូចំនួន០២សន្លឹកខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងពណ៌សចំនួន០៩ខ្សែ មានបន្តោងចំនួន០៦ ។
ក្នុងនោះមានរបស់ជនរង គ្រោះចំនួន០១ខ្សែ ព្រមទាំងចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងសចំនួន០៤វង់បន្តោងខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០២ -ខ្សែដៃធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០១ ទូរស័ព្ទដៃចម្រុះចំនួន២៧ គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១០ សន្លឹក ព្រមទាំងកាតទូរស័ព្ទស្មាត metfone cellcardចំនួន៥៤សន្លឹក និងសម្ភារៈជាច្រើនទៀត។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបង និងស្រុកថ្មគោល ជាសរុបប្រមាណជិត១០ លើកកន្លងមកហើយ ទើបពេលនេះសមត្ថកិច្ចបង្រ្កាបបាន ។ ពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕