ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា៖ ទីផ្សារ RCEPជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ដែលមានប្រហែល៦២.១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា៖ ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន ហុងកុង អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងអារ៉ាប់រួមអេមីរ៉េត។

គិតត្រឹមរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាបានកើនដល់ ៥០,៤៦ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ មានចំនួន៣១.៣៦ប៊ីលានដុល្លារអាមេរិក។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ